Thursday, July 19, 2012

ពិភពលោកទាំងរដ្ឋនិងរាស្ត្រប្រញាប់ប្រញាល់វិនិយោកលើមាសគីឡួGold Bar




ពិភពលោកកំពុងតែប្រួញប់ប្រញាល់ស្វែងរកមាស..វិនិយោកលើមាសគឺមិនមែនមានតែរដ្ឋនោះទេ..យើងជាអ្នក
ពាណិជ្ចករក៏អាចធ្វើបានហើយទទួលចំណេញដូចគ្នា.តើលោកអ្នកមិនបារម្ផពីប្រាក់ទុនដែលអ្នកកំពុងសន្សំទាំងអស់នេះទេ..?ផ្លូវតែមួយគត់ដើម្បីរក្សាបានដោយមានទាំងការចំណេញគឺប្តូរវាទៅជាការវិនិយោកលើមាសគីឡូ.

ហេតុអ្វីក៏នៅរង់ចាំដល់ពេលដែលប្រាក់ទុនរបស់អ្នកជួបហានិភ័យ...?ប្រញាប់ឡើងទំនាក់ទំនងមកយើងខ្ញុំដើម្បីជោគ
លើការវិនិយោកមាសគីឡូពីដៃគូជាទីទុកចិត្ត...

[អត្ដបទដកស្រង....]

បណ្តា​ទិន្នន័យ​​​របស់​ក្រុម​ប្រឹក្សា​មាស​ពិភព​លោក​​WGC បង្ហាញ​កាលពី​ថ្ងៃទី​១៩ កក្កដាថា  ប្រទេស​កូរ៉េខាង​ត្បូង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​​ទី​៤៣​ លើពិភពលោក​​​នៃ​ប្រទេស​ដែល​ស្តុកមាសទុក​ច្រើន​​​ដែល​​ឡើង​ដល់​១៣​ថ្នាក់ បើ​ប្រៀប​ធៀប​ទៅនឹង​​កាល​ពី​ឆ្នាំទៅ​មិញ ក៏​ប៉ុន្តែ​​មាស​ស្តុក​​របស់​ប្រទេស​នោះ​នៅ​​តែទាប​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេសដទៃៗ​ទៀត ។
យោងតាម​ទិន្នន័យ​នោះ​ថា ​មាសស្តុក​​របស់​កូរ៉េ​ខាងត្បូង​បាន​ឡើង​ដល់​៥៤,៤តោន​ គិត​មក​ដល់​​ខែកក្កដា ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ទី​​៤៣​ក្នុង​ចំណោម​ប្រទេស​និងអង្គការ​​ចំនួន​១១៣។ ធនាគារកូរ៉េ​BOK  បាន​ទិញ​កាលពី​​ឆ្នាំទៅ​មិញ​​​នូវ​​មាស​ចំនួន​ប្រមាណ​​​ជា​៤០​តោន​​ក្នុង​ក្រប​ខណ្ឌនៃការខិតខំ​ប្រឹង​ប្រែង​​ដើម្បី​​ប្រមូល​​ទ្រព្យទុក​ក្នុង​កាលៈទេសៈ​​​ដែល​មាន​ភាព​មិន​ច្បាស់​​​​លាស់​​នៃកំណើន​សេដ្ឋកិច្ច ។ តម្លៃ​មាស​ស្តុក​ទុក​​របស់​​ប្រទេស​មាន​ដល់​​២,១៧​ពាន់​លាន​ដុល្លារ​ ឬ​០,៧%​នៃទ្រព្យស្តុក ។
ក្នុង​ចំណោម​ប្រទេស​និងអង្គការ​​ដែលគេ​បាន​ធ្វើ​ការសិក្សាសហរដ្ឋអាមេរិក​មាន​មាស​​ស្តុក​ទុក​​ច្រើន​ជាង​គេ​ដល់ទៅ​៨១៣៣,៦​តោន​​ បន្ទាប់​​មក​​គឺ​អាល្លឺម៉ង់ (៣៣៩៦,៣​តោន​)​ មូល​និធិ​រូបិយ​វត្ថុ​​អន្តរជាតិ​​ IMFមាន​​​មាសស្តុក ២៨១៤​តោន​ ហើយ​អុីតាលី​មាន​មាស​ស្តុក២៤៥១,៨​​តោន​។
ប្រទេស​នីមួយៗ​​​បាន​​ពង្រឹង​ការទិញ​មាសចាប់​​តាំងពី​ឆ្នាំ២០០៨មក​ ​ខណៈ​ដែល​​គេ​ចាត់​ទុក​​​មាស​ថា​ជា​វិយោគ​​គួរឱ្យ​ជឿទុក​ចិត្ត​និង​​​​យល់​ថា​​​មាស​ជាទ្រព្យសម្បត្តិ​​​ដ៏​ប្រសើរ​ក្នុង​កាលៈ​ទេសៈ​​​មាន​ភាព​ច្របូក​​​ច្របល់​​មិន​ច្បាស់​លាស់​​នៃ​សេដ្ឋកិច្ច​​ ៕
ដកស្រង់ចេញពីគេហទំព័រកោះសន្តិភាព(20/07/2012)

1 comment:

  1. Good website! I truly love how it is easy on my eyes it is. I am wondering how I might be notified whenever a new post has been made. I have subscribed to your RSS which may do the trick? Have a great day!
    oanda

    ReplyDelete